Skip to content
banner-slider-1

អ្នកដាំផ្សិតធំជាងគេនៅ NEW SOUTH Wales

Regal Mushroom Farm.

អ្នកដាំផ្សិតធំជាងគេនៅ NEW SOUTH Wales

សូមស្វាគមន៍មកកាន់
REGAL MUSHROOMS

Regal Mushrooms ជាកសិដ្ឋានដាំផ្សិតទំនើបមួយដែលមានទីតាំងស្ថិតនៅ Londonderry ដែលជាជាយក្រុងដ៏ធំនៅភាគខាងលិចនៃរដ្ឋ New South Wales ។ យើងស្ថិតក្នុងចម្ងាយ 45 នាទីបើបើកបរពី Cabramatta និងតិចជាង 15 នាទីពី Penrith និង Richmond ។
ជារៀងរាល់ថ្ងៃ យើង់ដាំដុះនិងប្រមូលផលប្រហែល 15 តោនពីផ្សិតប៊ូតុងស និងផ្សិតសំប៉ែតស្រស់ដែលមានគុណភាពខ្ពស់ដែលដឹកជញ្ជូនទៅកាន់គ្រួសារអូស្រ្តាលីនៅ New South Wales, Victoria, និង Queensland ។ កក្តានេះធ្វើឱ្យយើងក្លាយជាអ្នកដាំដុះផ្សិតធំជាងគេនៅ New South Wales! ផ្សិតរបស់យើងអាចរកបាននៅតាមហាងលក់រាយនិងទីផ្សារធំ ៗ ក៏ដូចជាហាងលក់គ្រឿងទេសដែលស្ថិតនៅក្រោមយីហោ White Prince Mushrooms និងតាមផ្នែកទីផ្សារនិងតំណាងចែកចាយរបស់យើង។

ផលិតផលរបស់យើង

ផ្សិតប៊ូតុង
ផ្សិតប៊ូតុងជាផ្សិតដែលក្មេងជាងគេ(ប៉ុន្តែមិនទាំងអស់នោះទេ) ហើយជាទូទៅ ជាផ្សិតដែលតូចបំផុត។ ឈ្មោះនេះសំដៅទៅលើរូបរាង និងដំណាក់កាលនៃការលូតលាស់របស់ពួកវាមិនមែនសំដៅលើទំហំរបស់វានោះទេ។ មួកនៃផ្សិតប៊ូតុងតែងតែត្រូវបានបិទយ៉ាងតឹងណែននៅជុំវិញដើមរបស់វា។ ពួកគេមានស្រកីមាំ ប្រកបដោយឳជារស និងមានរសជាតិស្រាលដែលងាយសចាប់រសជាតិនៅពេលចម្អិន។
ផ្សិតសំប៉ែត
ផ្សិតសំប៉ែតគឺជាអាហារ ហើយជាអាហារជំនួសសាច់យ៉ាងសាកសមទៀតផង។ ផ្សិតសំប៉ែតមិនគួរច្រឡំជាមួយផ្សិតវាលទេទោះបីរូបរាងនិងរសជាតិរបស់វាស្រដៀងគ្នាក៏ដោយ។ ផ្សិតសំប៉ែតមានរសជាតិមុត និងរសជាតិដូចសាច់ ដែលស្រកីរបស់វាក្រាស់ហើយទន់ ទន់ជាងផ្សិតពែង និងផ្សិតប៊ូតុង។

អាជីព

យើងមានបុគ្គលិកមានសញ្ជាតិផ្សេងៗគ្នាជាច្រើនដែលធ្វើការនៅ Regal ។ យើងត្រូវការមនុស្សដែលចុះសម្រុងនឹងគ្រប់វប្បធម៌ទាំងអស់ ហើយគោរពតម្លៃនៃវប្បធម៌ទាំងនោះ។ យើងនឹងផ្តល់ការបណ្តុះបណ្តាលពេញលេញ ហើយចង់បានក្រុមការងារដែលមានការប្តេជ្ញាចិត្តដែលយកចិត្តទុកដាក់លើប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព។ យើងកំពុងស្វែងរកមនុស្សដែលមានឆន្ទៈក្នុងកាធ្វើការរយៈពេលវែង មិនមែនអ្នកដែលធ្វើការរយៈពេលខ្លីនោះទេ។ យើងធ្វើការសម្ភាសន៍ជាក្រុមជាទៀងទាត់ ហើយអ្នកនឹងត្រូវបានៅអញ្ជើញមុនពេលចូលរួម។ អ្នកនឹងទទួលបានដំណើរកម្សាន្តនៅកសិដ្ឋានជាមុនដូច្នេះអ្នកអាចមើលឃើញថាតើការងារនេះជាអ្វី។ បន្ទាប់មកអ្នកអាច់នៅនិងចូលរួមសម្ភាសន៍ជាលក្ខណៈបុគ្គលជាមួយអ្នកគ្រប់គ្រងការប្រមូលផល និងធនធានមនុស្សប្រសិនបើអ្នកនៅតែចង់ដាក់ពាក្យសុំតួនាទីនេះ។

ភាពជឿជាក់ និងដៃគូ